ច្បាប់ចក្រវាលទាំង ៤ ដែលអ្នកត្រូវតែដឹង - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, March 18, 2022

ច្បាប់ចក្រវាលទាំង ៤ ដែលអ្នកត្រូវតែដឹង

ការណ៍ដែលលើកឡើងអំពីច្បាប់ចក្រវាលនេះ មិនមែនមានចេតនាអួតអាងថាខ្លួនអ្នកប្រាជ្ញ ឬជាអ្នកចេះដឹងអ្វីទេ។ ប៉ុន្តែ គ្រាន់តែចង់ចែករំលែកនូវអ្វីដែលបងប្អូនមួយចំនួននៅមិនទាន់បានដឹង ឬក៏ខ្លះដឹងដែរតែមានការធ្វេសប្រហែសដែលអាចនាំឱ្យមានផលមិនល្អកើតឡើងចំពោះជីវិត។ អ្វីដែលលោកអ្នកនឹងជ្រាបតទៅនេះ គឺជាកូនសោជីវិតដ៏សំខាន់មិនអាចខ្វះបាន។ កុំអែអង់យូរ សូមអញ្ជើញប្រិយមិត្តតាមដានទាំងអស់គ្នាដូចទៅ។ 


១. ច្បាប់នៃការស្រូបទាញ

ចំពោះច្បាប់ដំបូងនេះ ជឿជាក់ថាមានមនុស្សច្រើនណាស់ដែលធ្លាប់ឮ និងធ្លាប់អនុវត្តន៍។ ប៉ុន្តែ ប្រសិនបើលោកអ្នកមិនទាន់ធ្លាប់បានដឹងអំពីច្បាប់នេះទេ សូមតាមដានដោយយកចិត្តទុកដាក់។ អ្វីដែលអ្នកមាននៅថ្ងៃនេះ គឺជាលទ្ធផលនៃទង្វើរបស់អ្នកកាលពីពេលមុនណាមួយ។ ហើយចុះអ្វីទៅដែលបណ្តាលឱ្យមានទង្វើ? គឺគំនិត។ “គំនិត” នឹងបង្កបង្កើតទៅជាសកម្មភាព។ អ្វីដែលអ្នកគិតញយៗ អ្វីនោះនឹងរំកិលមករកអ្នកបន្តិម្តងៗ។ ច្បាប់នៃការស្រូបទាញ ឥតប្រកាន់ថាអ្វីខុស ឬអ្វីត្រូវទេ។ ប្រសិនបើអ្នកគិតរឿងអវិជ្ជមានញយៗ នោះរឿងអាក្រក់ៗនឹងរត់មករកអ្នក។ ផ្ទុយទៅវិញ បើអ្នកគិតរំពៃទៅលើរឿងល្អញឹកញាប់ នោះរឿងល្អក៏នឹងកើតចំពោះអ្នក។ ដោយសារតែច្បាប់ស្រូបទាញនេះហើយ ដែលធ្វើឱ្យមនុស្សជាច្រើន ដែលស្ថិតនៅក្នុងជីវភាពក្រីក្រ គឺកាន់តែក្រ រីឯអ្នកមាន គឺកាន់តែមានថែមទៀត។ ហេតុអ្វី? ពីព្រោះថា អ្នកក្រ ក្នុងគំនិតគិតបារម្ភពាក់់ព័ន្ធតែនឹងរឿងដែលធ្វើឱ្យក្រ ហើយអ្នកមាន ក្នុងគំនិតគិតតែរឿងលុយ ឬធ្វើយ៉ាងម៉េចដើម្បីបានលុយ។ ដូច្នេះ ចូរប្រុងប្រយ័ត្នឱ្យមែនទែនជាមួយនឹងការគិតញយៗរបស់យើង។ 

២. ច្បាប់ប៉ូល

តើអ្វីទៅជាច្បាប់ប៉ូល? ដូចយើងបានដឹងថា ផែនដីរបស់យើងមានប៉ូលពីរ(ប៉ូលជើង និងប៉ូលត្បូង)។ ច្បាប់នេះបានកំណត់ថា អ្វីៗដែលកើតឡើងគឺសុទ្ធតែមានពីរផ្នែក (មានអាក្រក់មានល្អ មានសមានខ្មៅ មានខ្ពស់មានទាប មានជិតមានឆ្ងាយ-ល-)។ រឿងរ៉ាវដែលកើតឡើងចំពោះជីវិតរបស់យើងក៏មិនខុសគ្នាដែរ គឺរមែងមានពីរផ្នែកជានិច្ច។ ប៉ុន្តែ គួរឱ្យស្តាយដែលយើងភាគច្រើនមើលឃើញ ឬចាប់យកតែមួយផ្នែក។ កាលណាចួបរឿងដែលធ្វើឱ្យខកបំណង យើងក៏គិតថាជារឿងអាក្រក់តែម្យ៉ាង ហើយបើចួបរឿងធ្វើឱ្យសប្បាយចិត្ត យើងក៏គិតថាជារឿងល្អតែប៉ុននោះ។ តាមពិត វាមានទាំងពីរ។ សុភាពសិតមួយនិយាយថា “ក្នុងគ្រោះមានលាភ ក្នុងលាភមានគ្រោះ”។ ដូច្នេះ នៅពេលប្រទះនឹងរឿងអ្វីមួយ យើងមិនត្រូវគិតលម្អៀងទៅរកតែម្ខាងនោះទេ តែយើងត្រូវឈ្វេងយល់ឱ្យឃើញច្បាស់ទាំងពីរផ្នែក។ បើយើងយល់ថានេះគឺជារឿងល្អ តើអ្វីទៅជារឿងអាក្រក់ដែលបង្កប់នៅក្នុងនោះ? ឬបើនេះជារឿងអាក្រក់ តើអ្វីទៅជារឿងល្អដែលបង្កប់នៅក្នុងនោះ? ចូររៀនគិតរបៀបនេះឱ្យស្របនឹងច្បាប់នៃចក្រវាលរបស់យើង។ 

៣. ច្បាប់កម្មផល

ចំពោះច្បាប់កម្មផល ជឿជាក់ថាលោកអ្នកមិនពិបាកយល់នោះទេ។ យើងគ្រប់គ្នាសុទ្ធតែដឹងថា យើងធ្វើអ្វី យើងនឹងទទួលផលនោះ។ បើដាំដើមស្តៅ យើងកុំរំពឹងថាបានផ្លែស្វាយ ហើយបើខ្ជិលមិនរៀនសូត្រ យើងកុំសង្ឃឹមថាមានចំណេះដឹង។ អ្នកណាសាបព្រោះខ្យល់ អ្នកនោះនឹងទទួលផលជាព្យុះភ្លៀង រីឯអ្នកណាសាបព្រោះគ្រាប់ស្រូវ អ្នកនោះនឹងទទួលបានស្រូវអង្ករ។ ដូច្នេះ បើចង់ឱ្យខ្លួនល្អ យើងត្រូវធ្វើល្អ ហើយចង់ទទួលបានទំនុកចិត្តពីគេ យើងត្រូវស្មោះជាមួយអ្នកដទៃ។ ចូរកុំមើលរំលងច្បាប់មួយនេះឱ្យសោះ បើពុំនោះទេ អ្នកនឹងស្តាយក្រោយជាមិនខាន។ 

៤. ច្បាប់ពេលវេលា

ច្បាប់ពេលវេលាបានចែងថា រាល់ការលូតលាស់ទាំងឡាយគឺសុទ្ធតែត្រូវការពេលវេលា។ សូមអ្នកកុំស្រមៃថា ថ្ងៃនេះរៀន ស្អែកឡើងចេះ ឬថ្ងៃនេះចេញរកស៊ី ស្អែកឡើងទទួលជោគជ័យ។ ដើមឈើធំ ត្រូវការពេលវេលាលូតលាស់យូរ រីឯការកិច្ចការធំក៏ត្រូវការពេលវេលាយូរដូចគ្នាដែរដើម្បីជោគជ័យ។ បើយល់ពីច្បាប់មួយនេះ យើងនឹងលែងធ្វើកិច្ចការដោយអន្ទះអន្ទែងទៀតហើយ។ ផ្ទុយទៅវិញ យើងនឹងធ្វើការងារទាំងឡាយដោយការអត់ធ្មត់ ដោយការព្យាយាម ដោយការប្តេជ្ញាចិត្ត និងធ្វើសន្សឹមៗឥតដាច់រហូតដល់ពេលមួយ លទ្ធផលផ្លែផ្កានឹងធ្លាក់មកក្នុងដៃយើងជាក់ជាមិនខាន៕

_______

Credit Source : https://t.me/cheatonghourcth/603

No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here