សាកល្បង គិតឡើងវិញសិន! | ល្បងប្រាជ្ញា!! - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Monday, August 03, 2015

សាកល្បង គិតឡើងវិញសិន! | ល្បងប្រាជ្ញា!!

កំពុងតែអង្គុយក៏នឹកឃើញកាលពីនៅរៀនឯវិទ្យាល័យ។ កាលនោះខ្ញុំ និងមិត្តភ័ក្រ្តមួយចំនួនទៀតដែលរៀននៅវិទ្យាល័យ ហ៊ុនសែន អង្គចក បានចូលរៀនថ្នាក់ភាសាអង់គ្លេសក្រៅម៉ោងដោយបង្រៀនដោយគ្រូជនជាតិអាមេរិក
(បើតាមដឹងគាត់មានម្តាយជាជនជាតិកូរ៉េ និងឪពុកជាជនជាតិអាមេរិក) កាលនោះគាត់មកក្នុងនាមជាអ្នកស្ម័គ្រចិត្តរបស់អង្គការមួយឈ្មោះថា Peace Corps ។ គាត់ជាគ្រូដ៏ល្អម្នាក់ដែលបង្រៀនពួកយើងដោយយកចិត្តទុកដាក់បំផុត សូម្បីតែមកយឺតក៏ត្រូវពិន័យដែរ គាត់មានឈ្មោះថា Jason Park។ នឹកឃើញពេលនេះខ្ញុំនៅតែចាំយ៉ាងច្បាស់។
គោលបំណងនៃការសរសេរពេលនេះគឺខ្ញុំសូមលើកយកនូវល្បងប្រាជ្ញាដែលគាត់បានចោទសួរ ដល់ពួកខ្ញុំកាលនោះគឺ៖
មានបុរសចំនួន៣នាក់ ដែលបុរសទាំង៣នាក់បានមកជួលសណ្ឋាគារមួយបន្ទប់ដើម្បីសម្រាក។ ហើយតម្លៃក្នុងមួយយប់ថ្លៃចំនួន ៣០$ ដូច្នេះបុរសទាំង ៣ត្រូវចែកគ្នាចេញស្មើគឺម្នាក់ត្រូវចំណាយ ១០$ ។ តែចំពេលនោះខាងសណ្ឋាគារបានបញ្ចុះតម្លៃចំនួន ៥$ ទៅអោយបុរស់ទាំង ៣នាក់។ ពេលនោះអ្នកបម្រើម្នាក់ក៏យកលុយចំនួយ ៥$ មកជូនបរស់ទាំង ៣នាក់វិញ តែពេលនេះក៏ជ្រុះបាត់អស់ចំនួន ២$ ដូច្នេះនៅសល់តែចំនួន ៣$ តែប៉ុន្នោះ។ ដូច្នេះបរស់ទាំង ៣នាក់ទទួលបាន ១$ ម្នាក់វិញពីសណ្ឋាគារ។
សូមគិតៈ បើបុរស់ទាំងបីនាក់ទទួលបាន ១$ ម្នាក់វិញ នោះមានន័យថាគាត់ចំណាយតែម្នាក់ចំនួន ៩$ តែប៉ុន្នោះ។
តែនៅពេលយើងគិតបែបនេះគឺៈ ៩$ + ៩$ + ៩$ = ២៧$។
ហើយបូកបន្ថែម ២$ ដែលជ្រុះបាត់គឺៈ ២៧$ + ២$ = ២៩$។ គិតទៅវាបាត់ចំនួន ១$ ?
តែលុយសរុបគឺ ៣០$ ។ សំនួរចោទសួរថា តើលុយចំនួន ១$ ទៀតបានបាត់ទៅណា?

សូមជួយផ្តល់ជាគំនិត។

1 comment:

  1. សូមសរសេរចម្លើយតាមរយៈ comment box!

    ReplyDelete

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here