ភាពខុសគ្នារវាង ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, August 28, 2015

ភាពខុសគ្នារវាង ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា

តាមមនុស្សមួយជំនាន់ៗ គេតែងតែយល់ថាព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា
មិនអាចបែកចេញពីគ្នាបានទេ ត្រូវតែដើរទន្ទឹមគ្នា សម្រាប់មនុស្សខ្វះការសិក្សា
ឲ្យបានស៊ីជម្រៅគឺមានទស្សនៈបែបនេះ ។
តាមពិតទៅសាសនាទាំងពីរនេះមិនអាចពាក់ព័ន្ធនិងគ្នាបានទេព្រោះ៖

១/__ព្រហ្មញ្ញសាសនា 

គឺជាសាសនាមួយដែលបង្រៀនមនុស្សឲ្យពឹងផ្អែកទៅលើ
រឿងខាងក្រៅខ្លួន(មនុស្សម្នាក់ៗ) មានការពឹកផ្អែកលើអាទិទេព ដូចជា ព្រះព្រហ្ម ព្រះវិស្ណុ ព្រះនរាយណ៍ ជាដើមដែលជាអាទិទេពសំខាន់ៗជាងគេ ហើយមានជំនឿថាព្រះទាំងនេះ
ជាអ្នកបង្កើតលោកនេះឡើងមក មនុស្សទាំងឡាយណាដែលប្រាថ្នាចង់បានសុខ ត្រូវតែទៅបន់ស្រន់មានសំណែន ជាដើម ជាថ្នូរនឹងការសុំសេចក្តីសុខមកវិញ...។


 ២/__ព្រះពុទ្ធសាសនា 

គឺជាសាសនាមួយដែលខុសប្លែកពីសាសនាដទៃទៀតក្នុងលោក
ដែលសាសនានេះណែនាំមនុស្ស បង្រៀនមនុស្សឲ្យចេះរស់នៅ ឲ្យស្វែងរកក្តីសុខដោយខ្លួនឯង ដោយឆ្លងកាត់ការពន្យល់ណែនាំដោយព្រះសម្មាសម្ពុទ្ធ
និងសាវករបស់ព្រះអង្គ មានព្រះភិក្ខុសង្ឃ ឧបាសក និងឧបាសិកាជាដើម ហើយព្រះអង្គ(ព្រះពុទ្ធ) ផ្តល់សេរីភាពទាំងស្រុងឲ្យមនុស្សទាំងឡាយធ្វើការពិចារណា
រកហេតុផលខុសត្រូវ នៅពេលមនុស្សទាំងឡាយដឹងដោយខ្លួនឯងច្បាស់ថាផ្លូវណា គួរដើរ ហើយផ្លូវណាមិនគួរដើរគេអាចជ្រើសរើសបាននៅពេលនោះ។
មិនមែនជាការអង្វរករ មិនមែនអាគម អូម អាម នោះទេ រឿងទាំងឡាយ ទុក្ខទាំងឡាយ
មនុស្សជាអ្នកធ្វើដោយខ្លួនឯង ទទួលដោយខ្លួនឯង គ្មានបុគ្គលណាមួយអាចមកទទួល
ជំនួសយើងបានឡើយ សូម្បីតែឪពុកម្តាយ បងប្អូន។




__ប្រភព៖ បណ្តាញសង្គម

No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here