ក្រុមមេរោគចាប់ជំរិត Ragnar Locker បានវាយលុកទៅលើអង្គភាពហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗចំនួន 52 របស់សហរដ្ឋអាមេរិក
ការិយាល័យ FBI បានអះអាងនៅក្នុងការណែនាំរបស់ខ្លួនថា យ៉ាងហោចណាស់ស្ថាប័នហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗចំនួន 52 ត្រូវបានវាយលុកបំពានដោយក្រុមចោរព័ត៌មានវិទ្យា គិតត្រឹមខែមករា ឆ្នាំ 2022។ អង្គភាពដែលរងផលប៉ះពាល់រួមមាន សេវាសារពើពន្ធ រដ្ឋាភិបាលសហព័ន្ធ និងវិស័យផ្នែកព័ត៌មានវិទ្យា។
ក្រុមចោរព័ត៌មានវិទ្យា Ragnar Locker មានលទ្ធភាពអាចគេចផុតពីការចាប់បានដោយសុសវែរសន្តិសុខ ដោយការប្រើប្រាស់សុសវែរ ConnectWise របស់ក្រុមហ៊ុន Kaseya ក្នុងការគ្រប់គ្រងទៅលើប្រព័ន្ធរបស់ម៉ាស៊ីនកូន (clients) របស់សហគ្រាសនានា។
FBI បានបន្ថែមថា ខ្លួនមិនលើកទឹកចិត្តឱ្យបង់ប្រាក់លោះទៅដល់ក្រុមចោរព័ត៌មានវិទ្យា Ragnar Locker នោះទេ ដោយសារតែជនរងគ្រោះមិនមានការធានាថា ការបង់ប្រាក់នឹងអាចការពារការលេចធ្លាយទិន្នន័យដែលត្រូវបានលួច ឬការវាយប្រហារនាពេលអនាគតឡើយ។
ប្រភព៖ Bleeping Computer
រូបភាព៖ RT
No comments:
Post a Comment