ជាទូទៅយើងតែងតែលឺអ្នកបច្ចេកទេសសន្តិសុខសាយប័រនិយាយថា EDR, MDR, AV, SIEM, XDR, IR, …
តើពួកគាត់កំពុងនិយាយអំពីអ្វីទៅ?
ជារឿយៗ អ្នកធ្វើការផ្នែកសន្តិសុខសាយប័រ ច្រើនតែភ្លេចថា មិនមែនអ្នកទាំងអស់គ្នានោះទេ ដែលយល់នូវភាសាដែលខ្លួននិយាយ ជាពិសេសគឺថ្នាក់លើរបស់យើងតែម្តង ហើយមកអង្គុយរអ៊ូថា មេមិនអនុម័តផែនការថវិកាឱ្យខ្លួន។
តើអនុម័តយ៉ាងដូចម្តេច ក្នុងពេលដែលថ្នាក់លើរបស់ខ្លួន ស្តាប់មិនយល់អំពីអ្វីដែលខ្លួនធ្វើបទបង្ហាញផងនោះ។ តើត្រូវឱ្យថ្នាក់លើរបស់ខ្លួន ចូលទៅរុករកនៅក្នុង Google បន្ថែមមែនទេ?
ពាក្យពេជន៍ដែលអ្នកមិនមែនបច្ចេកទេសប្រើប្រាស់
មានដូចជា៖ ការការពារប្រឆាំងនឹងចោរព័ត៌មានវិទ្យា (protection again hackers),
អ្នកជំនាញសន្តិសុខសាយប័រ (cybersecurity experts),
ការការពារទិន្នន័យ (data protection),
ការថតចម្លងទិន្នន័យទុក (data backup),
អាជ្ញាប័ណ្ណសុសវែរ (software licensing),
អនុលោមភាពច្បាប់ (Law compliance), …
យើងមកមើលនូវពាក្យពេជន៍ដែលអ្នកបច្ចេកទេសប្រើប្រាស់
មានដូចជា៖ ដំណោះស្រាយ EDR, សន្តិសុខការពារព្រំដែន (perimeter security),
មុខងារ XDR, MDR, AV, SIEM, DLP, LDAP, Zero-day, Security Architecture, …
ជារួមមក នៅពេលដែលអ្នកមានជំនាញពិតប្រាកដទៅលើផ្នែកណាមួយ អ្នកមិនត្រូវភ្លេចឡើយ មិនមែនគ្រប់គ្នាដឹង/យល់ អំពីពាក្យពេជន៍ដែលយើងនិយាយនោះទេ។ ប្រសិនបើអ្នកចង់ឱ្យថ្នាក់ដឹកនាំ ឬម្ចាស់អង្គភាពគាំទ្រទៅលើការងាររបស់អ្នក ចូលប្រាកដថាអ្នកប្រើប្រាស់ភាសាដែលពួកគាត់អាចយល់បាន៕
ប្រភពៈhttps://www.facebook.com/infosecnarith/posts/485412779659317
No comments:
Post a Comment