១. មាតិកានៅលើបណ្ដាញសង្គមអាចប៉ះពាល់ទៅដល់ក្មេងៗ
នៅលើបណ្ដាញសង្គមមានមាតិកាជាច្រើន ដែលមាតិកាខ្លះមិនសមរម្យអាចប៉ះពាល់ដល់ក្មេង ដូចជា ការនិយាយពាក្យអាក្រក់ៗ រូបភាពអាសអាភាស ឬវីដេអូឈុតឆាកហិង្សា រូបភាពរន្ធត់ៗជាច្រើនទៀត។
ឧទាហរណ៍៖ ហ្វេសប៊ុក អុីនស្តាក្រាម យូធូប កំណត់អាយុចាប់ពី ១៣ឆ្នាំឡើង
២. ប្រឈម និងរងការបៀតបៀនតាមអនឡាញ
សម្រាប់ក្មេងៗ ព្រោះពួកគេងាយនឹងរងនូវការបៀតបៀន នេះមែនទែន តាមរយៈការសម្លុតគំរាម ការយាយីដោយពាក្យសំដីដៀមដាម បន្តុះបង្អាប់ និងការគំរាមកំហែងជាច្រើនទៀតជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាតាមមធ្យោបាយផ្សេងៗដែលមាននៅលើអុីនធឺណិត។
៣. រងការវាយប្រហារនានាលើប្រព័ន្ធអុីនធឺណិត
ក្មេងៗមិនបានយល់ដឹងលើការកំណត់ឯកជនភាព ការប្រើប្រាស់ឲ្យមានសុវត្ថិភាព និងការពារខ្លួនពីការវាយប្រហារណាមួយឡើយ ដូច្នេះហើយទើប អ្នកជាអាណាព្យាបាលមិនគួរបង្កើតគណនីបណ្ដាញសង្គមឲ្យកូនតូចៗឡើយបើមិនមានពេលគ្រប់គ្រាន់ក្នុងការតាមដាន។
ប្រភពៈhttps://t.me/chumrumdigital/762
No comments:
Post a Comment