តេីរវាងមេមាន់ (Compliance) និងស៊ុតមាន់ (Security Implementation) មួយណាកេីតមុន?
បច្ចុប្បភាពកម្ពុជាបានបង្ហាញនូវចម្លេីយយ៉ាងច្បាស់អំពីសារៈប្រយោជន៍នៃយន្តការសន្តិសុខព័ត៌មាន តាមរយៈការបង្កេីតនូវគោលនយោបាយ និងបទដ្ឋានគតិយុត្ត សំខាន់ចំនួន៤ ដូចខាងក្រោម៖
១- សេចក្តីណែនាំស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា (Technology Risk Management Guidelines) រៀបចំដោយធនាគារជាតិនៃកម្ពុជា ឆ្នាំ២០១៩
២- បទដ្ឋានជាតិ ស្តីពីប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន (CS ISO/IEC 27001:2021) រៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២១
៣- គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ២០២១-២០៣៥ រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០២១
៤- គោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជា ២០២២-២០៣៥ រៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឆ្នាំ២០២២
ដោយសារប្រាកដភាពនៃយន្តការដាក់ចេញដោយបញ្ញាតិករ និងស្ថាប័នជំនាញពាក់ព័ន្ធ បានជំរុញឱ្យប្រតិបត្តករ គ្រប់វិស័យ (ពិសេសគ្រឹះស្ថានហិរញ្ញវត្ថុ) យកចិត្តទុកដាក់ក្នុងការអនុវត្តតម្រូវការ (Requirements) ដេីម្បីអនុឡោមភាព ភាពរីកចម្រេីននៃអាជីវកម្ម និងទំនុកចិត្ត៕
Credit: businesstechweekly |
#cybersecurity #compliance #governmentagencies #SME #BFIs #insurance #startupbusiness #returnoninvestment
No comments:
Post a Comment