ជំពូកទី១ សេចក្តីផ្តើម៖ បរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, April 01, 2022

ជំពូកទី១ សេចក្តីផ្តើម៖ បរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤

សៀវភៅជាសំឡេង (Audiobook) 

សេចក្តីផ្តើម៖ បរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដោយឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមធ្វើការផ្សព្វផ្សាយ អំពីគម្រោងសៀវភៅជាសំឡេង (Audiobook) ដែលជាផ្នែកមួយនៃសកម្មភាពផ្សព្វផ្សាយសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤» ឱ្យកាន់តែទូលំទូលាយបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា ដែលមានចំណាប់អារម្មណ៍លើសិក្សាស្រាវជ្រាវ អំពីបដិវត្តន៍ឧស្សាកម្មទី៤។ ការចែករំលែកចំណេះដឹង តាមរយៈថ្នាលឌីជីថលនេះដោយឥតគិតថ្លៃនេះ នឹងផ្តល់ជាពុទ្ធិសម្រាប់ប្រជាជនកម្ពុជា ជាពិសេសសិស្ស-និស្សិត អ្នកសិក្សាស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយ និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍លើការសិក្សាស្រាវជ្រាវទៅលើបចេ្ចកវិទ្យានៃបដិវត្តន៍ឧស្សាកម្មទី៤ និងបណ្តុះចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជា ស្តីពីសារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យានៃបដិវត្តន៍ ឧស្សាហកម្មទី៤ សម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃ។

បដិវត្តន៍ឧស្សាហកម្មទី៤ បាននិងកំពុងក្លាយជាប្រធានបទមួយដ៏មានសារៈសំខាន់ ដែលទទួលបានការចាប់អារម្មណ៍ ពីសំណាក់មេដឹកនាំពីលោក អ្នកស្រាវជ្រាវ អ្នកអនុវត្ត អ្នកជំនាញ និងអ្នកគោលនយោបាយ ហើយប្រទេសជាច្រើនបានកំណត់យកបដិវត្តន៍ឧស្សាហកម្មទី៤ ជា អទិភាពចម្បងក្នុងចំណោមអទិភាពដទៃទៀត សម្រាប់កំណើន និងការអភិវឌ្ឍសេដ្ខកិច្ចរបស់ខ្លួន។ នៅក្នុងជំពូកទី១ ដែលជាសេចក្តីផ្តើមនៃសៀវភៅ «ស្វែងយល់ពិដិវត្តន៍ឧស្សាហកម្មទី៤» បានបកស្រាយ និងពន្យល់ពីទិដ្ឋភាពទូទៅអំពី បដិវត្តន៍ឧស្សាហកម្មទី៤ ព្រមទាំងបង្ហាញដោយសង្ខេបពី ឥទ្ធិពលរបស់បដិវត្តន៍ឧស្សាហកម្មទី៤ លើសង្គម ធុរកិច្ច និងសេដ្ឋកិច្ចសកល។


ប្រភពៈ(12) Facebook


No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here