កូស្តារីកា ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ជុំវិញការវាយប្រហារដោយមេរោគចាប់ជំរិត (ransomware)
ក្រុមចោរព័ត៍មានវិទ្យាបានធ្វើឱ្យខូចបណ្តាញកុំព្យូទ័រនៅក្នុងស្ថាប័នរដ្ឋាភិបាលជាច្រើន រួមទាំងក្រសួងហិរញ្ញវត្ថុផងដែរ។
សេចក្តីប្រកាសជាផ្លូវការដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររដ្ឋាភិបាលកាលពីថ្ងៃពុធបាននិយាយថា ការវាយប្រហារនេះគឺ "មិនធ្លាប់មានពីមុនមកនៅក្នុងប្រទេស" ហើយថាវាបានរំខានដល់ការប្រមូលពន្ធរបស់ប្រទេស និងបានលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។
ដំបូងចោរព័ត៍មានវិទ្យាបានលួចចូលទៅក្នុងប្រព័ន្ធរបស់ក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃទី 12 ខែមេសា ហើយបានរាលដាលដល់ស្ថាប័នផ្សេងទៀត រួមទាំងក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងទូរគមនាគមន៍ និងវិទ្យាស្ថានជាតិឧតុនិយម៕
ប្រភពៈ NBCNEWS
No comments:
Post a Comment