#ការពន្យល់សង្ខេបអំពី Black hole
#ងាយស្រួលយល់ ⚛️
តើ Black Hole គឺជាអ្វី?
Black Hole គឺជាកន្លែងមួយនៅក្នុងលំហអវកាសដែលមានដែនទំនាញទាញខ្លាំង ដែលសូម្បីតែពន្លឺក៏មិនអាចគេចចេញពីវាបានដែរ ហើយមូលហេតុដែលធ្វើឲ្យ Black Hole មានទំនាញខ្លាំងព្រោះ ធាតុទាំងអស់នៅក្នុង Black Hole (ដែលយើងមិនដឹងថាមានម៉ាសប៉ុណ្ណានោះ) បានបង្រួមចូលគ្នារហូតដល់ក្លាយទៅជាចំណុចដ៏សែនតូចមួយដែលយើងហៅថា #Singularity (.)។
Black Hole គឺកើតឡើងដោយសារតែការបុកគ្នារវាងផ្កាយដែលមានម៉ាសធំខ្លាំង ហើយដោយសារតែ ពន្លឺមិនអាចគេចចេញពីដែនទំនាញដ៏ខ្លាំងរបស់វាបាន ដូច្នេះមនុស្សមិនអាចមើលឃើញ Black Hole បាននោះទេ នេះមានន័យថា Black Hole មិនអាចមើលឃើញដោយភ្នែកផ្ទាល់នោះទេ។
មនុស្សត្រូវប្រើកែវពង្រីកអវកាសដែលភ្ជាប់ជាមួយនឹងឧបករណ៍ពិសេស(Event Horizon Telescope) ទើបពួកគេអាចសង្កេតឃើញ Black hole និងសង្កេតឃើញថា ផ្កាយដែលនៅជិត Black Hole បំផុតគឺមានសកម្មភាពខុសពីផ្កាយដទៃដែលនៅឆ្ងាយពី Black Hole ម្ដេចខ្លះ។
#ដំណើរនៃទ្រស្ដី BlackHole
ក្នុងឆ្នាំ 1915 និង 1916 - វត្តមានរបស់ Black Hole គឺត្រូវបានសនិដ្ឋានដំបូងនៅក្នុងទ្រឹស្ដីធៀបភាពទូទៅរបស់ Albert Einstein ដោយមានការចូលរួមបង្កើតដំណោះស្រាយដំបូងដោយរូបវិទូអាឡឺម៉ង់លោក Karl Schwarzschild។ បន្ទាប់មកឆ្នាំ 1971 Stephen Hawking គឺជាអ្នកលើកឡើងអំពីទ្រឹស្ដីបទតំបន់ដែលផ្ដល់ឱ្យមានការយល់ដឹងគ្រឹះជាច្រើនទាក់ទងនឹងមេកានិច Black Hole។ ក្រោយមក អ្នកដែលបើកបង្ហាញចុងក្រោយអំពីវត្តមានរបស់ Black Hole គឺលោក Roger Penrose លោក Andrea Ghez និង Reinhard Genzel។ នេះមានន័យថា៖ វត្តមាន Black Hole គឺមានអ្នកវិទ្យាសាស្រ្តជាច្រើនដែលធ្វើការលើវា។
BY: Passnatexam
No comments:
Post a Comment