ក្នុងមួយឆាកជីវិតរបស់ខ្ញុំ មានតំណម 3 យ៉ាង 🎯 - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Wednesday, June 15, 2022

ក្នុងមួយឆាកជីវិតរបស់ខ្ញុំ មានតំណម 3 យ៉ាង 🎯



ក្នុងមួយឆាកជីវិតរបស់ខ្ញុំ មានតំណម 3 យ៉ាង 🎯


✅ កុំបញ្ជោរ 


កុំបញ្ជោរ អ្នកដទៃ បញ្ជោរអ្នកណាម្នាក់លើសពីការពិត លើសពីសម្ថិភាពរបស់ពួកគេ សុខចិត្តអោយគេស្អប់ថា យើងមិនសូវចេះនិយាយផ្អែម និយាយបញ្ជោរ ប្រសើរជាង និយាយលើកជើងបញ្ជោរ គេលើសជ្រុសប្រមាណ អោយគេលង់ជ្រៅក្នុងលោកកិយជីវិត និងធ្វើរឿងកាន់តែខុសទៅៗ វាមិនខុសអ្វីក្រៅពីយើង រុញគេទំលាក់ជ្រោះដោយការបញ្ជោរនោះទេ។ ការបញ្ជោរជ្រុលហួសហេតុ វាជារឿងគ្រោះថ្នាក់មួយយើងគួរជៀសវាង ។ ការបញ្ជោរ ខុសពី ការលើកទឹកចិត្ត ខុសពីការនែនាំ ខុសពីការ បង្ហាត់បង្ហាញ ។ ការបញ្ជោរ ដឹងថាចាស់ហើយ បញ្ជោរ ថាគេក្មេង ដឹងថា ខុសហើយបញ្ជោរ ថាគេត្រូវ ដឹងថា ខាតហើយ បញ្ជោរ ថាគេចំណេញ បញ្ជោរ ដល់អស់គូទខោ ដូចនេះ កុំធ្វើអោយមនុស្សជុំវិញខ្លួនយើង រងគ្រោះដោយសារ ការបញ្ជោរលើសលប់របស់យើង ។ 


✅ កុំអំណួត


កុំអំណួត កុំមានមោទនភាព ជ្រុលនិយមលើខ្លួនឯងពេក ដាច់ខាតពេក ទោះបីយើងខ្លាំងជាងក៏ដោយ យើងកុំអួតមានអំណួតមើលងាយមនុស្សជំវិញខ្លួន មនុស្សមានអំណួតភាគច្រើនចាញ់អាត្មា ដូចជាសត្វទន្សាយ មានទំណួត ជាមួយអណ្តើត ខ្លួនខ្លាំងរត់លឿន នៅពេលភ្លេចខ្លួន អណ្តើតវ៉ាដាច់។ ក្នុងអាជីវកម្ម ក្នុងជំនួញ នៅពេលយើងមានអំណួតលើមុខរបរយើងកាន់តែខ្លាច ភាពបរាជ័យកាន់តែខ្ពស់ យើងងាយនិងភ្លេចខ្លួន ហើយ មិនខិតខំប្រឹងបន្តទៀត ដូចនេះ កុំយកលទ្ធផល បានល្អត្រឹមរយៈពេលខ្លី មកអំណួតធ្វើអោយបាត់បង់ឱកាសរយៈពេលវែង។ 


✅ កុំស៊ីជោរ 


កុំសុីជោរដោយសារពាក្យសរសើរ របស់អ្នកដទៃ ពេលគេបញ្ជោរយើងត្រូវភ័យ កុំអរសប្បាយអោយសោះ វាជារឿងគ្រោះថ្នាក់មួយដែលយើងត្រូវប្រយ័ត្នជាទីបំផុត  នៅសុខៗគេមកបញ្ជោរយើង តើគេចង់បានអ្វីពីយើង ? ការខាតបង់ទ្រព្យសម្បត្តិ និងការខកចិត្តស្ទើរតែ 90% គឺដោយសារការសុីជោរនេះឯង ឡានមិនត្រូវទិញផង គេបញ្ជោរចុះឡើងៗ ទិញបាត់ ទាំងឡាននោះលើសតម្លៃទីផ្សារ  ការដេញថ្លៃរបស់ដែលមិនគួរចំណាយលើ ដោយសារសុីជោរចង់បានមុខចង់បានមាត់ សុីជោរតាមគេបញ្ជោររហូតដល់លង់ខ្លួន ហើយហួសពេលនឹងនិយាយពាក្យថាស្តាយក្រោយ ។ នៅពេលយើងអរសប្បាយ សុីជោរតាមគេបញ្ចុះបញ្ជោរភ្លាម គេនិងនិយាយពីក្រោយខ្នង អាមួយនេះ សុីជោរ ណាស់វើយ បញ្ជោរវា

តិចតួចវាចេញអស់ ស្រួលបោកវាសុីណាស់ អានេះល្ងង់ណាស់ភ្លើណាស់ សូមប្រុងប្រយ័ត្ន សូមកុំ សុីជោរ ។ 


ស្មេរដោយ 🇰🇭🩸 ឧកញ៉ា ជា តុងហ៊ួរ

No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here