សូមកុំតូចចិត្ត នឹងពាក្យរិះគន់របស់អ្នកដទៃ! - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Tuesday, February 09, 2016

សូមកុំតូចចិត្ត នឹងពាក្យរិះគន់របស់អ្នកដទៃ!

ពាក្យនិន្ទាមិនមែនសុទ្ធតែជាពាក្យអាក្រក់នោះទេ វាអាចកើតចេញពីប្រភពផ្សេងៗគ្នា
១ កើតចេញពីករុណាចិត្ត អ្នកនិយាយមានបំណងល្អ មិនចង់ឲ្យយើងគ្រោះថ្នាក់ មានបំណងដាស់តឿនយើង ប្រៀបដូចម្តាយឃើញកូនធ្វើខុសដូច្នោះ។
២ កើតចេញពីការចង់បញ្ជាក់សេចក្តីពិត កុំឲ្យមនុស្សអាក្រក់បានចិត្តក្នុងការធ្វើអំពើអាក្រក់ និងចង់ហាមប្រាមយើងមិនឲ្យធ្វើតាម ឬចាញ់បោកបុគ្គលអាក្រក់នោះ។
(ពីរចំណុចខាងលើ គឺជាពាក្យនិន្ទាបុគ្គលដែលគួរនិន្ទា ដូចអ្វីដែលព្រះពុទ្ធទ្រង់ត្រាស់សម្តែងនោះឯង)
៣ កើតចេញពីភាពច្រណែន អ្នកនិយាយបានកើតទុក្ខមុនពេលនិយាយចេញមកទៅទៀត ព្រោះយើងមានអ្វីដែលគេមិនមាន
៤ កើតចេញអំពីចរិតអាក្រក់ ដែលជាទម្លាប់របស់គេ វាក្លាយទៅជាការញៀនក្នុងការនិយាយអាក្រក់អំពីអ្នកដទៃទៅហើយ ប៉ុន្តែគេគ្មានបំណងអ្វីឲ្យពិតប្រាកដទេ ថាចង់កែក៏មិនមែន ថាមានបំណងអាក្រក់លើយើងខ្លាំងក៏មិនមែន វាដូចជាល្បែងកំសាន្តចិត្តរបស់គេដូច្នោះ ដូចមានព្រះពុទ្ធភាសិតថា បុគ្គលពាល មានការសំឡឹងទោសអ្នកដទៃជាកំលាំង។
៥ កើតពីការមិនដឹងច្បាស់ ឮតាមគេ ក៏ចេះតែនិយាយស្មានទៅ ហើយមិនចេះទទួលខុសត្រូវលើពាក្យសម្តីខ្លួនឯងឡើយ។
៦ កើតពីការស្អប់ ។
៧ ចង់បង្ហាញថាខ្លួនល្អ ទើបនិន្ទាអ្នកដទៃ (មនុស្សបែបនេះនៅពេលនិយាយអាក្រក់ពីគេ ចុងបញ្ចប់ច្រើនបន្ថែមថា បើខ្ញុំវិញមិនអ៊ីចឹងទេ)។
មានច្រើនទៀត ប៉ុន្តែសរុបសេចក្តីមក ទោះបីជាការនិន្ទាដោយប្រការណាក៏ដោយ មិនគួរវិនិច្ឆ័យដោយប្រញាប់ពេកទេ ព្រោះវាអាចឲ្យខ្លួនយើងដែលកំពុងមានកំហុស កាន់តែខុសថែម ព្រោះការពារសេចក្តីអាក្រក់នោះ ឬថាសូម្បីមិនមានកំហុសសោះ បែរជាសាងកំហុសភ្លាមៗ ព្រោះតែការខឹងក្រោធ។
ជួនកាលយើងក៏អាចសប្បាយចិត្តនឹងការរិះគន់របស់គេដែរ ទោះបីជាការរិះគន់ខុសការពិតក៏ដោយ ព្រោះយើងក្លាយទៅជាមនុស្សម្នាក់ដែលតាមលងអារម្មណ៍របស់គេ ធ្វើឲ្យគេនៅមិនសុខ ក៏និយាយចេញមកដោយខ្វះការពិត។ ម្យ៉ាងទៀតគួរលួងចិត្តយើងថា ប្រសិនបើនៅក្នុងចិត្តគេ យើងមិនមែនជាមនុស្សសំខាន់ទេ គេក៏មិនប្រឹងតាមនិន្ទាយើងដែរ ព្រោះមិនអាចទាញចំណាប់អារម្មណ៍អំពីអ្នកស្តាប់ឡើយ។

No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here