រឿងនិទានខ្លី (ឮតៗ) - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Wednesday, November 04, 2015

រឿងនិទានខ្លី (ឮតៗ)

រឿងនិទានខ្លី (ឮតៗ)
មានបុរសម្នាក់ គាត់ប្រកបមុខរបររត់រទេះសេះ។
ថ្ងៃមួយ សេះញីដែលគាត់ទឹមរាល់ថ្ងៃ បានចូលទៅព្រៃបាត់ គាត់តាមរកមិនឃើញ ក៏កើតទុក្ខទោមនស្សយ៉ាងខ្លាំង។ ប្រហែលមួយសប្តាហ៍ក្រោយមក សេះនោះបានត្រឡប់មកផ្ទះវិញ ថែមទាំងនាំសេះឈ្មោលពណ៌សមួយយ៉ាងស្អាតមកជាមួយផង។ គាត់ត្រេកអរខ្លាំងណាស់ បានពោលសរសើរសេះញីរបស់គាត់ថាឆ្លាត ចេះទៅរកប្តីបានល្អណាស់ អាចឲ្យគាត់បានចំណេញសេះឈ្មោលមួយយ៉ាងស្អាត ដោយមិនចាំបាច់អស់លុយ ប្រសិនបើសេះញីមិនចូលទៅព្រៃ ប្រាកដជាមិនបានសេះសនេះឡើយ។
កូនប្រុសរបស់គាត់ ស្រឡាញ់សេះសនោះណាស់ ក៏បានយកទៅរៀនជិះ ព្រោះហេតុតែសេះថ្មីផង កូនប្រុសនោះមិនមានជំនាញក្នុងការជិះផង ក៏ធ្លាក់បាក់ជើងទៅ។ បុរសនោះខូចចិត្តណាស់ ក៏រអ៊ូថា កុំតែបានអាសេះសចង្រៃនេះមក ម៉្លេះសមកូនអញមិនបាក់ជើងទេ...។
បន្ទាប់មកគេប្រកាសចាប់យុវជនយកទៅធ្វើទាហាន (សម័យរដ្ឋកម្ពុជា) តែគេមិនយកជនពិការទេ។ គាត់ក៏ត្រេកអរសាជាថ្មី និយាថា បើកុំតែកូនរបស់អញបាក់ជើង ម៉្លេះសមគេយកទៅធ្វើជាទាហានបាត់ទៅហើយ (ភាគច្រើន ទៅជិះឡាន មកជិះចាន)។
តើអ្វីជារឿងល្អពិត ឬអាក្រក់ពិតសម្រាប់គាត់?

បុគ្គលដែលមានបញ្ញាពិត មិនបណ្តោយឲ្យចិត្តក្តៅក្រហាយ ឬរំភើបញាប់ញ័រតាមលោកធម៌ខាងក្រៅឡើយ ដូចមានព្រះពុទ្ធដិកាថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយកុំទុកខ្លួនក្នុងអំណាចចិត្តឡើយ ចូរទុកចិត្តក្នុងអំណាចខ្លួនវិញ។



ប្រភព៖​ ព្រះគ្រូ San Sochea

No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here