ភាពខុសគ្នារវាងជនជាតិខ្មែរ និង ជនជាតិចិន
------------------------------------
១ ជនជាតិខ្មែរ យកឈ្មោះឪពុក ឬ ជីតាធ្វើជាត្រកូល
២ ជនជាតិចិន យកត្រកូលឪពុក ធ្វើជាត្រកូល
១ ជនជាតិខ្មែរ ចូលចិត្តធ្វើការរាជការ
២ ជនជាតិចិន ចូលចិត្តធ្វើពាណិជ្ជកម្ម
១ ជនជាតិខ្មែរ យកសត្វនាគ តំណាងមនុស្សស្រី
២ ជនជាតិចិន យកសត្វនាគ តំណាងមនុស្សប្រុស
១ ជនជាតិខ្មែរ ប្រើអំបោះពណ៌ស
២ ជនជាតិចិន ប្រើអំបោះពណ៌ក្រហម
១ ជនជាតិខ្មែរ ញ៉ាំនំបញ្ចុក
២ ជនជាតិចិន ញ៉ាំគុយទាវ
១ ជនជាតិខ្មែរ មានជនាងផ្ទះ និង រានទេវតា
២ ជនជាតិចិន មានទីជុយអ៊ែរ
សម័យនេះ ហើយមិនគួរណានាំគ្នាបង្កជាជម្លោះជាតិសាសន៍ទៀតឡើយ មនុស្សគ្រប់គ្នា គួរឈរលើសច្ចៈភាព យុត្តិធម៌ បុគ្គលណាធ្វើខុស ដាក់ទោសបុគ្គលនោះ ក្រុមណាធ្វើខុស ដាក់ទោសក្រុមនោះ។
ជម្លោះបុគ្គល ជាជម្លោះរវាងមនុស្ស២នាក់ តែជម្លោះជាតិសាសន៍គឺជាជម្លោះរវាងពីរប្រទេស។ បើបង្កជាអំពើហឹង្សា នោះវាមានទ្រង់ទ្រាយកាន់តែធំ។
នៅពេលប្រទេសចិនកើតសង្គ្រាម ជនជាតិចិនជាច្រើននាក់ បានរត់មករស់នៅប្រទេសកម្ពុជា បង្កើតជាសមាគមតាមត្រកូល អ្នកខ្លះជាអាជីវករតាមផ្សារ អ្នកខ្លះក្លាយជាពាណិជ្ជករដ៏ធំ អ្នកខ្លះក្លាយជាមន្រ្តីរាជការ។
ជនជាតិទាំងពីរ បានរៀបមង្គលការជាមួយគ្នាទៅវិញទៅមក បង្កើតបានជាក្មេងជំនាន់ក្រោយ ចិនកាត់ខ្មែរ ខ្មែរកាត់ចិន បើទោះបីក្នុងក្រុមគ្រួសារខ្លះដែលមានបងប្អូនភាគច្រើនជាជនជាតិខ្មែរ ក៏ជាប់ខ្សែស្រឡាយចិន ចេះចូលឆ្នាំចិន ចេះសែន ជាដើម។
មូលហេតុអ្វី ពីព្រោះចិនខ្លាំងខាងតំណវង្សត្រកូល ខ្សែស្រឡាយ ទោះបីជាប្តូរទៅរស់នៅប្រទេសណា ក៏មិនភ្លេចកំណើតខ្លួនដែរ ហើយតែងតែរក្សានូវវប្បធម៌ទំនៀមទំលាប់នៅទីនោះ។
ខ្មែរវិញក៏មិនខុសគ្នាដែរ បានទៅរស់នៅប្រទេសណា បង្កើតវត្ត បង្កើតកម្មវិធីនៅប្រទេសនោះ។
ហេតុអ្វីហាមឃាត់មិនឲ្យប្រារព្ធពិធីចូលឆ្នាំចិនមិនបាន?
មានជនជាតិចិនសញ្ជាតិខ្មែរលើសលុប នៅតាមទីក្រុងនានា
មានជនជាតិចិនសញ្ជាតិខ្មែរលើសលុប ជាពាណិជ្ជករ
មានជនជាតិចិនសញ្ជាតិខ្មែរ ជាមន្រ្តីរាជការ
សូម្បីតែគ្រួសារសម្តេច ក៏ជាប់ខ្សែស្រឡាយចិនដែរ។
តើអ្នកដឹងទេខ្ញុំក៏មានខ្សែស្រឡាយចិនដែរ?
សុខ គឹមហេង ជាឈ្មោះរបស់ខ្ញុំ គឹមហេងជាឈ្មោះចិន ចំណែក សុខជាត្រកូលខ្មែរ សុខសប្បាយ ពីព្រោះក្នុងពេលមានសង្គ្រាមនៅកម្ពុជា សង្គ្រាមជាតិសាសន៍ ជនជាតិចិនទាំងអស់ត្រូវប្តូរឈ្មោះ ប្តូរត្រកូលដើម្បីគេចផុត ពីការធ្វើបាបនឹងតាមសម្លាប់។
តែហេតុអ្វីខ្ញុំចាត់ទុកខ្លួនឯងជាជនជាតិខ្មែរ ហើយស្រឡាញ់ខ្មែរយ៉ាងនេះ?
១ ខ្ញុំកើតនៅខ្មែរ
២ ខ្ញុំញ៉ាំអង្ករដាំលើដីខ្មែរ
៣ ខ្ញុំដកខ្យល់ដង្ហើមខ្មែរ
៤ ខ្ញុំរៀននៅសាលាខ្មែរ
៥ ខ្ញុំមានមិត្តភក្តិជាជនជាតិខ្មែរ
៦ ខ្ញុំមានបងប្អូនជីដូនមួយ រស់នៅគ្រប់ខេត្តក្រុងដែលមានខ្សែខ្មែរ ខ្សែចិនព្រោងព្រៀត
៧ ខ្ញុំរស់នៅប្រទេសកម្ពុជាអស់មួយជីវិត
បើទោះបីជាខ្ញុំមានខ្សែស្រឡាយចិន តែមនោសញ្ចេតនា អារម្មណ៍ បេះដូង គំនិត របស់ខ្ញុំបានដក់ជាប់នៅក្នុងប្រទេសកំណើតមួយនេះប្រកែកមិនបាន។
តើការប្រកាន់ជាតិសាសន៍បានអ្វីមកវិញ? គឺមានជម្លោះជាតិសាសន៍មកវិញ។ បើឃើញវប្បធម៌គេរុងរឿង ចុះម្តេចមិនធ្វើឲ្យវប្បធម៌ខ្លួនឯងរុងរឿងដែរ? ការទៅដុតផ្ទះគេ មិនបានធ្វើឲ្យផ្ទះខ្លួនឯងប្តូរពីផ្ទះខ្ទមទៅជាផ្ទះវីឡាឡើយ គឺមានតែការខិតខំសាងសង់ផ្ទះខ្លួនឯងឲ្យស្កឹមស្កៃទេ ទើបជាការប្រសើរ។
សំណូមពរ មិនថាខ្មែរសុទ្ធ ខ្មែរកាត់ចិន ចិនកាត់ខ្មែរ កាត់នេះកាត់នោះ កាត់អ្វីក៏ដោយ។ បញ្ចប់ជម្លោះជាតិសាសន៍ អ្នកណាធ្វើខុស គឺកំហុសបុគ្គល មិនមែនជាកំហុសប្រទេសជាតិ ឬ ជនជាតិឡើយ។
សូមអរគុណ ហើយសូមអភ័យទោសបានមានលើសលួសដោយប្រការណាមួយ។
ប្រភពៈNokor Khmer Center

No comments:
Post a Comment