អា+ត្រ+ងោល ! - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, October 30, 2015

អា+ត្រ+ងោល !

ពាក្យថា (ត្រងោល) គឺសម្ដៅយកក្បាលអ្នកណាដែលអត់សក់មិនថាក្បាលនោះអត់ដោយកោរសក់ចេញឬអត់ដោយសក់វាជ្រុះចេញដោយខ្លួនវាទេ សំខាន់គឺឲ្យតែក្បាលហ្នឹងខ្វះសក់ គេហៅថា<ត្រងោល ឬទំពែក> តែបើរយក <អា+ត្រងោល>គឺភាគច្រើនឆ្លុះបញ្ជាំងពីហិង្សា។នៅកម្ពុជាមានមនុស្សដែលត្រងោលច្រើនណាស់នោះគឺព្រះសង្ឃ តាជី យាយជី គឺជាក្រុមត្រងោល ដោយចេតនា គឺកោរសក់ចេញឲ្យត្រងោលខ្លួនឯង។បើរព្រះសង្ឃវិញបើរមិនត្រងោលគឺខុសព្រះវិន័យ គឺព្រះពុទ្ឋជាអ្នកដាក់បញ្ជា(បញ្ញត្តិ)ឲ្យព្រះសង្ឃដាច់ខាតគឺក្បាលត្រូវតែត្រងោល ភិក្ខសង្ឃណាហ៊ានមិនត្រងោលគឺឈ្មោះថា<អលជ្ជីភិក្ខុ> មិនបរិសុទ្ឋ។ ក្រៅពីព្រះសង្ឃ ក៏មានព្រះករុណាជាម្ចាស់ព្រះមហាក្សត្រដែរ ដែលទ្រង់សព្វព្ររាជហ្ឬទ័យរក្សាព្រះសិរ៍របស់ទ្រង់មិនឲ្យមានព្រះរកេសដុះវែងឬហៅថា<កោរត្រងោល>។ ក្រៅព្រះមហាក្សត្រ ក៏មានសម្ដេចប្រធានរដ្ឋសភាដែរ ដែលក្បាលរបស់គាត់មានសក់តិចតួចណាស់ឬអាចហៅបានថា<ក្បាលទំពែក> លើសពីនោះទៀត សម្ដេចនាយករដ្ឋមន្ត្រី បើរយើងសង្កេតក្បាលរបស់គាត់ផ្នែកខាងក្រោយក៏ជ្រុះសក់ច្រើនក្រែលដែរ អាចថា<ទំពែកខ្លះ>។អញ្ជឹងព្រះប្រមុខរដ្ឋក៏មិនសូវមានសក់ ប្រធានរដ្ឋសភាក៏មិនសូវមានសក់សម្ដេចព្រះសង្ឃរាជក៏មិនសូវមានសក់ សម្ដេចនាយករដ្ឋមន្ត្រីក៏មិនសម្បូរសក់។ សរុបសេចក្ដីមកគឺឥស្សរៈជនកំពូលៗ ដែលដឹកនាំកម្ពុជាគឺមានព្រះកេសឬក្បាលគឺសុទ្ឋតែមានសក់តិចតួចណាស់ ដែលនាំនាវាកម្ពុជាដែលផ្ទុកទៅដោយអ្នកដែលមិនត្រងោលជាច្រើន។ពាក្យថា<ត្រងោលក្ដីឬអាត្រងោលក្ដី>គេមិននិយមប្រើវាទេ មិនថាជាមួយព្រះសង្ឃឬគ្រហស្ថទេ ពីព្រោះវាគ្រោះថ្នាក់សម្រាប់អ្នកប្រើពាក្យនេះ បើរគេប្រើវិញគឺអ្នកប្រើនោះប្រាកដជាមិនត្រងោលហើយ។

គុណវិបត្តិនៃការប្រើពាក្យ:
១-ដាំពូជហិង្សាសម្រាប់ខ្លួននិងអ្នកដទៃ ២-អ្នកនិយាយត្រូវគេចាត់ទុកថាជាអ្នកខ្វះខាត សីលធម៌ ៣-អ្នកនិយាយត្រូវគេមើលងាយ ៤-បាប(ទោស) ។ល។

អានិសង្សនៃក្បាលត្រងោល
១-សម្រាប់ព្រះសង្ឃ (ជាអ្នកប្រតិបត្តិវិន័យបានល្អ)
២-មិនរវល់និងការថែរក្សាសក់
៣-ការកោរសក់ធ្វើក្បាលឲ្យត្រងោល ដូចជា បុណ្យសព កោសក់លាបំណន់ ស្បថកោសក់ គឺជាការលះបង់ដ៏មានតម្លៃបំផុតសម្រាប់ប្រពៃណីយ៍ខ្មែរ
៤-ម៉ូដ្ឋសក់ទាន់សម័យ
៥-មនុស្សដែលព្រះរាជា នាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ឋសភា និង រដ្ឋសភា ជាពិសេសមេបក្សនយោបាយទាំងអស់ថ្វាយបង្គំគឺមានក្បាលត្រងោល (ព្រះសង្ឃ)។
៦-ក្បាលត្រងោលអាចជួយអភិវឌ្ឍសេដ្ឋកិច្ច។ យ៉ាងហោចណាស់ក៏មានមនុស្ស (ព្រះសង្ឃ+អ្នកសមាទានសីល) មិនតិចជាង៥០០.០០០.00 (ប្រាំសែននាក់)ដែលកោរសក់រៀងរាល់២សប្ដាហ៍ម្ដង។ក្បាលមួយចំណាយតែ៨០០០រៀល/១ឆ្នាំ។ ៥សែនក្បាល=៤ពាន់លានរៀល (=១លាន$)/១ឆ្នាំ។

២៩ តុលា ២៥៥៩



ប្រភព៖ Yon Seng Yeath

No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here