នត្ថិ ទោសសមោ កលិ = ពុំមានកំហុសអ្វី ឲ្យស្មើនឹងទោសៈឡើយ។
អ្នកហ៊ាននិយាយពាក្យអាក្រក់ម្តង អ្នកនឹងហ៊ាននិយាយអាក្រក់រាប់រយដងទៀត ដើម្បីការពារនូវកំហុសនោះ (វៀរលែងតែអ្នកដឹងខ្លួនថាខុសមែន)
អ្នកដែលចូលចិត្តធ្វើអ្វី និយាយអ្វីដោយកំហឹង មិនគួរក្លាយជាអ្នកដឹកនាំគេឡើយ ព្រោះជាមនុស្សបែងចែកការងាររួម និងការងារផ្ទាល់ខ្លួនមិនដាច់ពីគ្នា ងាយនឹងបង្កគ្រោះថ្នាក់ដល់សង្គមជាតិ។
មិនគួរនិយាយអ្វី ឬធ្វើអ្វី ដែលនាំឲ្យអ្នកក្តៅក្រហាយចិត្តនៅពេលចុងក្រោយឡើយ។
ពេលនេះអ្នកអាចស្រវឹង ព្រោះនៅមានកំលាំង មានទ្រព្យធន មានតំណែង មានបក្សពួកជាដើម ប៉ុន្តែកុំភ្លេចថា អ្នកនឹងមានពេលអស់អ្វីអាងទាំងអស់ គឺពេលដែល ជរា ព្យាធិ និងមរណៈចូលមកគំរាម (ឬថា ពេលដែលអ្នកអស់តំលៃឱ្យគេប្រើ) ។
សូមរក្សាចិត្តឲ្យល្អក្នុងការបញ្ចេញមតិ។
ពាក្យសម្តីខាងលើជារបស់ព្រះគ្រូ San Sochea
No comments:
Post a Comment