ដើម្បីក្លាយជាអ្នកបង្កើតកម្មវិធី(Software developer)។ ខ្ញុំបានស្គាល់ពីវាចាប់តាំងពីខ្ញុំបានស្វែងយល់ពីការ hack ដូចដែលមនុស្សដទៃទៀតគេបានធ្វើ( ចំណាំ៖ ពាក្យខ្ញុំនៅទីនេះ មិនមែនរូបខ្ញុំដែលជាអ្នកសរសេរអត្ថបទនេះជាភាសាខ្មែរទេ គឺជាពាក្យរបស់អ្នកដែលសរសេរអត្ថបទដើមជាភាសាអង់គ្លេស)។
សូម្បីតែការចាប់ផ្តើមរៀនអំពីការ hack ធម្មតាសម្រាប់ខ្លួនឯង ក៏យើងត្រូវការមានចំណេះដឹងច្រើនទៅលើភាសាកម្មវិធីផងដែរ។ ដូចជា C, Python, THML ប្រើជាមួយ Unix System ព្រមទាំងចំណេះដឹងផ្នែកប្រព័ន្ធ Networking ផងដែរ។
នៅពេលដែលយើងមានចំណេះដឹងទាំងប៉ុន្មានដែលខ្ញុំបានរៀបរាប់ខាងលើនោះហើយ ក៏មិនគ្រប់គ្រាន់ឲ្យឈ្មោះខ្លួនឯងថា Hacker ស្អីគេនេះដែរ។
លើសពីនេះទៀតនោះ យើងត្រូវមានចិត្តស្រលាញ់ ចូលចិត្តទៅខាងនឹងផងដែរ ព្រមទាំងចូលចិត្តក្នុងការដោះស្រាយបញ្ហាផ្សេងៗ តាមចំណេះជំនាញវិជ្ជាជីវៈយ៉ាងត្រឹមត្រូវ។ មិនលួចបន្លំ កិបកេញលើគេដោយគ្មានការអនុញ្ញាត្តនោះទេ។ មិនត្រឹមតែប៉ុណ្នោះទេ យើងត្រូវចេះព្យាយាមសិក្សាបច្ចេកវិទ្យាថ្មីៗឲ្យបានលឿន ដើម្បីតាមទាន់បច្ចេកវិទ្យាថ្មីៗ។
មួយវិញទៀត ប្រសិនបើយើងចង់ក្លាយជា អ្នកដែលមានវិជ្ជាជីវៈខាង hack នោះ យើងត្រូវតែជាមនុស្សឆ្លាត ព្យាយាមខ្លាំងទៅលើការសិក្សាពីបច្ចេកវិទ្យាថ្មីៗ។ ពីសេសគឺចេះបង្កើតកម្មវិធី(Tools)ដើម្បីយកមកប្រើប្រាស់ដោយខ្លួនឯង សម្រាប់ដោះស្រាយបញ្ហាផ្សេងៗពេលដែលបានជួបប្រទះ។ ដឹងច្បាស់ពីដំណើរការរបស់កម្មវីធីថាតើ វាធ្វើការយ៉ាងណា ពីណាទៅណា ហើយអាចធ្វើការកែប្រែពីដំណើរការរបស់វាវិញបានតាមការចង់បានតាមរយៈ ភាសាកូដ(programing language)។ មិនមែនត្រឹមតែប្រើកម្មវីធី( hacking tools) ដែលមានស្រាប់របស់គេ ហើយថាខ្លួនជា hacker នោះទេ សូមជ្រាប។ សង្ឃឹមថាពួកយើងនឹងយល់ ហើយបើចង់ក្លាយជាអ្នក ដែលមានវិជ្ជាជីវៈខាង hack មែននោះ គួរតែមាននូវអ្វីដែលរៀបរាប់ខាងលើហើយអាននូវអត្ថបទផ្សេងៗដូចជា នៅទីនេះ ។
ចង់ស្វែងយល់បន្ថែមសូមអានអត្ថបទជាភាសាអង់គ្លេសនេះ។
No comments:
Post a Comment