សង្គមយើងសព្វថ្ងៃគេមិនដែលនឹកសរសើរនូវអំពើល្អរបស់យើងដែលបានធ្វើដល់ទៅរាប់រយដងទេ តែត្រឹមតែកំហុសមួយដង អំពើល្អរាប់រយដងត្រូវរលុបបាត់អស់ - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, September 02, 2016

សង្គមយើងសព្វថ្ងៃគេមិនដែលនឹកសរសើរនូវអំពើល្អរបស់យើងដែលបានធ្វើដល់ទៅរាប់រយដងទេ តែត្រឹមតែកំហុសមួយដង អំពើល្អរាប់រយដងត្រូវរលុបបាត់អស់

ថ្ងៃមួយគ្រូបង្រៀននៃសាលាបឋមសិក្សាមួយបានសរសេរនៅលើក្តាខៀនដូចនេះ
9x1=7
9x2=18
9x3=27
9x4=36
9x5=45
9x6=54
9x7=63
9x8=72
9×10=90
នៅពេលដែលគាត់សរសេររួចអស់ហើយ សិស្សទាំងអស់បាននាំគ្នាសើចចំអកអោយគាត់ដោយសារតែគាត់សរសេរជួរដំបូងគេខុស
ពេលនោះទើបអ្នកគ្រូនិយាយទៅកាន់សិស្សរបស់គាត់ថា
គ្រូតាំងចិត្តសរសេរអោយខុស ព្រោះអ្នកគ្រូចង់បង្រៀនអោយសិស្សទាំងអស់គ្នាដឹងពីរឿងសំខាន់មួយដែលមនុស្សបច្ចុប្បន្ននឹងធ្វើដាក់សិស្សទាំងអស់គ្នា
ឃើញទេ !!
អ្នកគ្រូសរសេរមេលេខត្រូវដល់ទៅ9ដង ប៉ុន្តែគ្មានអ្នកណាសរសើរគ្រូទេ
ផ្ទុយមកនាំគ្នាកាត់សេចក្តីថាគ្រូខុស ហើយសើចចំអកអោយគ្រូដោយសារតែកំហុសតែមួយបន្ទាត់ដំបូងប៉ុណ្ណោះ
នេះហើយជាមេរៀនសំរាប់ថ្ងៃនេះ
សង្គមយើងសព្វថ្ងៃគេមិនដែលនឹកសរសើរនូវអំពើល្អរបស់យើងដែលបានធ្វើដល់ទៅរាប់រយដងទេ
តែត្រឹមតែកំហុសមួយដង អំពើល្អរាប់រយដងត្រូវរលុបបាត់អស់
ដូពាក្យគេថា ធ្វើបុណ្យមួយរយសំពៅ
ទោសមួយចូលទៅរលាយបាត់អស់ ។

Source: Facebook

No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here