១. វាមិនសំខាន់ទេ ទោះជាអ្នកដើរយឺតប៉ុណ្ណា ដរាបណាអ្នកនៅមិនទាន់ឈប់
២. កុំបង្កើតចំណងមិត្តភាព ជាមួយមនុស្សដែលមិនមានភាពល្អប្រសើរជាងអ្នក
៣. ពេលកំហឹងកើតមាន សូមគិតពីផលវិបាក
៤. នៅពេលអ្នកច្បាស់ថាមិនអាចទៅដល់គោលដៅ សូមកុំកែប្រែគោលដៅ ប៉ុន្តែត្រូវកែប្រែការដើររបស់អ្នកវិញ
៥. ប្រសិនបើអ្នកស្អប់មនុស្សម្នាក់ មានន័យថា អ្នកបានបរាជ័យដោយសារពួកគេហើយ
៦. អ្វីដែលមនុស្សអស្ចារ្យស្វែងរក គឺនៅក្នុងខ្លួនពួកគេ អ្វីដែលមនុស្សធម្មតាស្វែងរក គឺនៅក្នុងខ្លួនអ្នកដទៃ
៧. ទោះបីជាអ្នកទៅដល់ទីណា សូមទៅដោយអស់ពីចិត្ត
៨. សូមផ្តល់ការណែនាំសម្រាប់តែមនុស្សណាដែលស្វែងរកចំណេះដឹង បន្ទាប់ពីពួកគេបានរកឃើញភាពល្ងង់ខ្លៅរបស់ខ្លួនឯង
៩. ការសម្លឹងឃើញផលប្រយោជន៍តិចតួច គឺរារាំងមិនឲ្យសម្រេចការងារធំបានឡើយ
១០. ប្រសិនបើពួកគេស្ដោះទឹកមាត់នៅក្រោយខ្នងអ្នក មានន័យថា អ្នកនាំមុខពួកគេ
អនុវត្តតាមមេរៀនជីវិតទាំងនេះ អ្នកនឹងអាចមើលឃើញពីការផ្លាស់ប្តូរកាន់តែល្អប្រសើរ នៅក្នុងជីវិតរបស់អ្នក៕
No comments:
Post a Comment