នេះគឺជារឿងពិត,,, ដែលខ្ញុំចង់អោយអ្នកទាំងអស់គ្នាបានអាន
ពេលមួយដែលខ្ញុំបានទៅរកគ្រូស្នេហ៍
ខ្ញុំនិងសង្សាររបស់ខ្ញុំបានស្រលាញ់គ្នា4ឆ្នាំមកហើយ ហើយក៏មានគំរោងថានិងរៀបការនៅចុងឆ្នាំ
តែជាអកុសលនៅសុខៗគេក៏មកប្រាប់ថា ,,,,
*យើងបែកគ្នាទៅ យើងមិនអាចរស់នៅជាមួយគ្នាបានទេ ព្រោះគេមានអ្នកថ្មីហើយ *
ទើបខ្ញុំដឹងថាកន្លងមកគេបោកប្រាស់មនោសញ្ចេទនាខ្ញុំរហូត ព្រោះគេនិងត្រូវរៀបការជាមួយអ្នកថ្មីនៅចុងឆ្នាំនេះហើយ
ខ្ញុំព្យាយាមធ្វើគ្រប់យ៉ាង គ្រប់វិធី ដើម្បីអោយគេត្រឡប់មកវិញ
ខ្ញុំខុសត្រង់ណា មិនល្អត្រង់ណា ខ្ញុំអាចផ្លាស់ប្តូរបាន គេត្រូវការអ្វីចង់បានអ្វីខ្ញុំអោយគ្រប់យ៉ាង ព្រមគ្រប់យ៉ាងសុំត្រឹមតែគេត្រឡប់មកវិញ
តែអ្វីដែលខ្ញុំបានទទួលគឺភាពព្រងើយកន្តើយរបស់គេ
មួយរយៈនោះខ្ញុំពិតជាតប់ប្រម៉ល់មួយម៉ៅ ធ្វើអ្វីក៏ខុសគ្រប់យ៉ាង,,,,
រហូតដល់ថ្ងៃមួយមិត្តភក្តិខ្ញុំក៏ណែនាំអោយខ្ញុំទៅរកគ្រូស្នេហ៍ ដែលតាមធម្មតាខ្ញុំជាមនុស្សដែលខ្លាចជំពោះរឿងមន្តអាគមអូមអាមណាស់មិនចង់ពាក់ព័ន្ធ មិនចង់ទៅជិតទៅក្បែទេ តែមកដល់ដំណាក់កាលនេះ ខ្ញុំពិតជាទន់ជ្រាយរហូតដល់បាត់បង់សតិសម្បជញ្ញៈ ស្នេហាបានបាំងភ្នែកខ្ញុំ ខ្ញុំព្រមគ្រប់យ៉ាង សុំត្រឹមតែបានគេវិលត្រឡប់មកដូចដើមវិញ នៅពេលនោះ
លោកគ្រូ !! ,, គឺជាមនុស្សដែលមិត្តខ្ញុំបាននាំខ្ញុំទៅរក ហើយមិត្តខ្ញុំបានប្រាប់ថា ,,
*លោកគ្រូពូកែណាស់ ប្តីរបស់បងប្អូនគេរត់ចោលទៅមានប្រពន្ធចុងហើយ លោកគ្រូគាត់អាចហៅអោយត្រលប់មកវិញបាន ហើយរាល់ថ្ងៃនេះស្រលាញ់និងឈ្លក់វង្វេងប្រពន្ធជាមុនទៅទៀតផង *
ផ្ទះលោកគ្រូមានតែមួយជាន់ទេ មានទីធ្លាសំរាប់ចតឡានបានប្រហែល10គ្រឿង
ថ្ងៃដំបូងដែលខ្ញុំទៅ ខ្ញុំឃើញមានឡាននៅចតប្រហែលជា3គ្រឿង
ហើយក្រឡេកមើលទៅក្នុងផ្ទះឃើញមានមនុស្សអង្គុយត្រៀបត្រា រហូតហៀមកខាងក្រៅ យូរលឺសំលេងសើចម្តងៗ
មិត្តភក្តិខ្ញុំបាននាំខ្ញុំចូលទៅ រូបភាពដែលខ្ញុំឃើញ *មនុស្សប្រុសវ័យកណ្តាលម្នាក់អាយុប្រហែលជា 30ស្តើង សក់វែង មានសាក់ពេញខ្លួន ដៃមានបារីមួយដើមហុយៗនិយាយបណ្តើរ ញញឹមបណ្តើរ និយាយបែបកំប្លែងស្ងួតធ្វើអោយអ្នកដែលអង្គុយនៅជុំវិញសើចម្តងៗ
ស្លៀកពាក់បង់ស្បង់ក្រឡេក្រឡាដូចតាឥសីក្នុងល្ខោនមើលទៅគួរអោយចាប់អារម្មណ៍
ពេលនៅខ្ញុំក៏គិតក្នុងចិត្តថា ម្នាក់ហ្នឹង ដែលមិត្តខ្ញុំប្រាបថាជាលោកគ្រូ ហេតុអ្វីមើលទៅក្មេងម្លេះ
តែដោយកំឡុងពេលនោះ ស្នេហាវាាបានបាំងភ្នែកអស់ហើយ ទើបខ្ញុំមិនខ្វល់អ្វីច្រើនទេ គ្រាន់តែមិត្តប្រាប់ថាល្អហើយ ខ្ញុំក៏មិនបានគិតគូរ ពិចារណានូវរឿងផ្សេងៗដែលអាចកើតឡើងនូវថ្ងៃក្រោយជាយថាហេតុឡើយ
យើងទាំងពីរនាក់អង្គុយរងចាំប្រហែលជាកន្លះម៉ោង អ្នកដែលមកមួយក្រុមដំបូងបានចេញទៅ
ហើយក៏ដល់វេនរបស់ពួកយើងម្តង មិត្តភក្តិខ្ញុំបានរៀប ផ្កា5គូរ ទៀន5គូរ ជាមួយនិងលុយ ៥ដុល្លា
ហើយអោយខ្ញុំសរសេរឈ្មោះ និងអាស័យដ្ឋាន ព្រមទាំងឈ្មោះសង្សារហុចទៅអោយលោកគ្រូ
*,,,, (ឈ្មោះរបស់ខ្ញុំ) រាសីមិនល្អ នឹងត្រូវគេដណ្តើមរបស់ជាទីស្រលាញ់ទៅ ,, ,,,(ឈ្មោះសង្សារខ្ញុំ) ម្នាក់ហ្នឹងជាសង្សារមែនទេ ?
ខ្ញុំក៏ឆ្លើយថា *ចាស មែនហើយលោកគ្រូ *
*មានអីចង់សួរទេ ? * លោកគ្រូសួរ ,,, ខ្ញុំក៏នៅស្ងៀងមិនដឹងថាត្រូវសួរអ្វី
មិត្តភក្តិខ្ញុំកេះហើយមកខ្សឹបថា ឆ្លើយទៅ,,ខ្ញុំមិនដឹងថាត្រូវឆ្លើយយ៉ាងម៉េច
លោកគ្រូក៏បិតភ្នែកសូមអាគមគាថា ប្រហែលជា 5 ទៅ 10ពាក្យហើយបែរមកសួរថា
*ស្រលាញ់គេណាស់ពេលនេះ ចិត្តសោកសៅ ច្របូកច្របល់គិតចង់សំលាប់ខ្លួន,,,,ចង់បានគេត្រលប់មកវិញទេ ? * លោកគ្រូងាកមកសួរ
*ចង់បានលោកគ្រូ* ខ្ញុំឆ្លើយ
*បើចង់បាន លោកគ្រូជួយ តែត្រូវជួលណា មានលុយប៉ុន្មាន ?
*50ដុល្លាលោកគ្រូ* ខ្ញុំឆ្លើយ
លោកគ្រូក៏បិតភ្នែកមួយសន្ទុះ * មិនមែនទេ !! ក្នុងក្របូបឯងមានលុយ 150ដុល្លា ហើយក្នុងសៀវភៅធនាគារមានលុយ 800ដុល្លា *
ខ្ញុំពិតជាភ្ញាក់ផ្អើលជាខ្លាំង ហេតុអ្វីបានជាគាត់ដឹង !
*បើចង់បានគេមកវិញ លោកគ្រូគិតតំលៃឈ្នួល 800ដុល្លា *
*បាន បាន លោកគ្រូ * ខ្ញុំឆ្លើយយល់ព្រមយ៉ាងរហ័ស
*ឆ្កួតទេអី ,,,, 800ណាឯងមិនគិតសិនទេអី ? * មិត្តខ្ញុំភ្ញាក់ផ្អើលប្រញ៉ាប់មកសួរខ្ញុំ
តែសំរាប់ខ្ញុំពេលនោះ អ្វីក៏មិនសំខាន់ជាងដែលបានសង្សារខ្ញុំត្រឡប់មកវិញដែរ
លោកគ្រូក៏ងាកមកមើលមុខខ្ញុំហើយញញឹម
*ទៅយក,,,,,,,,,,,,,,,,,,,,,* លោកគ្រូផ្តាំអោយខ្ញុំទៅយកគ្រៀងនិងវត្ថុសំរាប់ធ្វើវិធីមកនៅថ្ងៃស្អែក
ស្អែកឡើងប្រហែលជិតថ្ងៃត្រង់ខ្ញុំបានទៅរកលោកគ្រូម្តងទៀត ទៅដល់ឃើញមនុស្សនៅចាំពេញអាស្រមតែម្តង
ប្រហែលជាជិតម៉ោង 2រសៀលទើបដល់វេនខ្ញុំ
*បន្តិចទៀតលោកគ្រូនិងធ្វើទឹកមន្តអោយ *
គាត់ស្រោចទឹកមន្តអោយខ្ញុំដោយគាត់ជាអ្នក សូត្រមន្តគាថាហើយនិងមានបុរសម្នាក់ទៀតជាអ្នកចាក់ស្រោចអោយខ្ញុំ ស្រោចបណ្តើរ សូត្របណ្តើរ
ក្រោយពីស្រោចទឹករួច គាត់បានប្រាប់អោយយកគ្រៀងវត្ថុដែលគាត់បានផ្តាំអោយយកមកធ្វើពិធីសេពមន្តគាថា ប្រហែលជា 10នាទី
ក្រោយពីធ្វើពីធីចប់គាត់បានចង់អំបោះនៅនិងដៃរបស់ខ្ញុំ ហើយប្រាប់អោយខ្ញុំគោរពតំណមមានដូចជា
1-រាល់ថ្ងៃព្រឹកឡើងអោយខ្ញុំដើរ999ជំហ៊ាន អោយរាប់មួយជំហ៊ានៗមិនអោយខុស
បើមិនច្បាស់អោយចាប់ផ្តើមរាប់សារជាថ្មី
2-មុនចូលគេត្រូវសូត្រមន្ត99ចប់
3-អោយនិយាយទៅកាន់ ឪពុកឬក៏ម្តាយរាល់ថ្ងៃ អោយនិយាយប្រាប់រឿងគ្រប់យ៉ាងអោយអស់
ហាមមិនអោយលាក់បាំងឬកុហក់ដាច់ខាត
4-មិនអោយធ្វើដឹងលឺ ឬនិយាយស្តីជាមួយសង្សារដាច់ខាតក្នុងកំឡុងរយៈពេល 15ថ្ងៃ
បើខុសតំណមត្រូវចាប់ផ្តើមរាប់ម្តងទៀតរហូតគ្រប់15ថ្ងៃ
គាត់ទុកពេលអោយខ្ញុំប្រត្តិបត្តិតាមតំណម15ថ្ងៃ ហើយខ្ញុំធ្វើបានដូចអ្វីដែលគាត់បានប្រាប់សង្សារខ្ញុំនិងវិញត្រលប់មកវិញជាក់ជាមិនខាន
ខ្ញុំបានសន្យាយល់ព្រមគ្រប់តំណមទាំងអស់ ហើយក៏បានប្រតិ្តបត្តិតាមអ្វីដែលលោកគ្រូបានបញ្ជារទុក ចាប់ពីថ្ងៃទី1,,,,,,6,,,,,រហូតដល់ថ្ងៃទី 15
*ម៉េចហើយ,,, មានអារម្មណ៍ប្រសើរឡើងជាងមុនឬទេ ? * លោកគ្រូសួរ
*ចាស មានអារម្មណ៍ថា ធូរស្រាលជាមុនច្រើនណាស់ * ខ្ញុំឆ្លើយ
*ស្រលាញ់គេខ្លាំងណាស់ហ ?! *
*ចាស*
បានទូរស័ព្ទទៅរកឪពុកម្តាយរាល់ថ្ងៃទេ ?*
*ចាស តេទៅ *
*ម៉ែថាយ៉ាងម៉េច គាត់ខូចចិត្តទេ ពេលយើងចឹង ? *
*ម៉ែគាត់មិនថាអីទេ គាត់ព្យាយាមនិយាយលួងលោមខ្ញុំ ហើយគាត់ពិតជាខូចចិត្តណាស់នៅពេលដែលដឹងរឿង*
*ពេលដែលឃើញម៉ែខូចចិត្ត យើងខូចចិត្តទេ ? *
ខ្ញុំស្ងាត់ហើយចាប់ផ្តើមគិត *ចាស ខូចចិត្ត *
*,,, ពេលដែលយើងយំ ម៉ែគាត់ម៉េចដែរ ,,*
*,, គាត់ក៏យំដែរ ,,*
*,,ស្រលាញ់ម៉ែទេ ? ,,*
,ចាស ,,ស្រលាញ់*
*អ្នកណាធ្វើអោយយើងខូចចិត្ត ? អ្នកណាធ្វើអោយយើងក្លាយជាចឹង ? ប្រុសម្នាក់ហ្នឹងមែនទេ ? *
-----ខ្ញុំអង្គុយស្ងៀមទឹកភ្នែកក៏ចាប់ផ្តើមហូរចុះមក---
*តាំងពីចាប់ផ្តើមចេញធ្វើការមកធ្លាប់ផ្ញើរលុយអោយម៉ែខ្លះទេ ? ពេលដើរកាត់ផ្សារកាត់កន្លែងលក់បាយម្ហូបមាននឹកឃើញទេថាម៉ែចូលចិត្តពិសារអ្វី ?
ចាំបានឬទេថាខ្លួនឯងចូលចិត្តញ៉ាំអី ---
ហើយរាល់ថ្ងៃនេះម្ហូបដែលយើងទិញមកហូប ជាម្ហូបដែលយើងចូលចិត្តហូប ឬជាម្ហូបដែលប្រុសម្នាក់នោះចូលចិត្ត ---
ហេតុអ្វីយើងចាំបាច់អោយគេមានឥទ្ធិពលមកលើជីវិតយើងដល់ថ្នាក់នេះ !!
គេបោះបង់យើង---ព្រោះអ្វីឆ្លើយប្រាប់គ្រូបានទេ ? *
*គេទៅមានអ្នកថ្មី *
*ហេតុអ្វីគេទៅមានអ្នកថ្មី ?*
*--ខ្ញុំមិនដឹងដែរ,,,* ខ្ញុំឆ្លើយបណ្តើរជូតទឹកភ្នែកបណ្តើរ
*ព្រោះសន្តាន យល់ពាក្យថា សន្តានទេ មនុស្សល្អ គិតពីរឿងល្អ ធ្វើរឿងល្អ និយាយសម្តីល្អ
មនុស្សមិនល្អ ចិត្តគំនិតនិងទង្វើរវាអាក្រក់ទៅតាមសន្តានរបស់វា
បើចង់ទទួលនូរការរងទុក្ខវេទនាចឹងពេញមួយជីវិត គ្រូនិងយកវាមកអោយវិញ ---
តែបើសិនជាចង់មានសេចក្តិសុខ មិនអោយម៉ែលំបាកចិត្ត មានជីវិតដែលល្អ ជួបមនុស្សល្អ ដូចគេឯង បោះបង់វាចោលទៅ ---
---លោកគ្រូ មិនដែលឃើញគេស្លាប់ដោយសារការខូចចិត្ត តែដែលគេស្លាប់នោះ គឺស្លាប់ដោយសារអស់គំនិត ចាញ់ចិត្តខ្លួនឯង ចិត្តទន់
បើមិនគិត ថានិងនាំចិត្តយើងខ្លួនឯងទៅផ្ញើរជាមួយវា នោះចិត្តយើងវានិងធូរស្បើយប្រសើរឡើងដោយខ្លួនឯងជាបណ្តើរមិនខាន
ឃាត់ឃាំងខ្លួនយើងអាចធ្វើបាន តែឃាត់ឃាំងចិត្ត បើយើងមិនរឹងមាំនោះវានឹងពិបាក
ចិត្តគឺជារបស់យើង បើយើងព្រមចុះចាញ់វា នោះយើងនឹងចុះចាញ់ពេញមួយជីវិត
បើយើងយកឈ្នះវាបាន បញ្ជារវាបាននោះយើងនិងមិនមានទុក្ខទៀតទេ
គ្មានអ្នកណាជួយយើងបានទេ ពេទ្យនៅកន្លែងណាក៏មិនអាចព្យាបាលជាបានដែរ
មានតែខ្លួនយើងនិងពេលវេលាប៉ុណ្ណោះដែលជួយខ្លួនយើងបាន
----- 15 ថ្ងៃកន្លងមកនេះម៉េចដែរ ?*
--មិនគិតអ្វីពីគេ ក៏មានអារម្មណ៍*
*ចូរធ្វើបន្តទៀត កាត់ចិត្តពីគេទៅ ភ្លាមៗវាធ្វើមិនបានទេ តែយូរៗទៅវានិងប្រសើរឡើងហើយ
ត្រូវនឹកគិតពីម៉ែអោយបានច្រើន មិនសប្បាយចិត្តរឿងអ្វីនិយាយអោយគាត់ស្តាប់ទៅ ដើម្បីជាការដាស់តឿនសតិអារម្មណ៍របស់យើង
កុំបណ្តោយខ្លួនអោយនៅជាបជាមួយនឹងអតិតកាលជាមួយគេ 15ថ្ងៃកន្លងមកនេះគ្មានរូបគេយើងក៏អាចរស់បាន មិនស្លាប់ទេឃើញទេ
ព្យាយាមកាត់ចិត្តទៅ ព្យាយាមតាំងចិត្តទៅលើវត្ថុឬរឿងផ្សេងៗវិញ
កុំយកចិត្តទុកដាក់ជាមួយគេពេក មនុស្សដែលមិនល្អ ក៏បណ្តោយអោយគេទៅតាមរបៀបវិធីរស់នៅរបស់គេចុះ *
លោកគ្រូងាកទៅទាញយករបស់ក្នុងថង់យាម ជាលុយ800ដុល្លាហុចមកអោយខ្ញុំវិញ
*លុយ800 នេះលោកគ្រូមិនយកទេ យក600ទៅអោយម៉ែ ហើយសល់200យកទៅទិញ ខោអាវ គ្រឿងសំអាង តែងខ្លួនអោយមើលទៅល្អជាងនេះទៅ *
និយាយចប់លោកគ្រូសើចក្អឹកៗ
*ចាំពាក្យលោកគ្រូទុកណា កុំឆាប់ជឿគេផ្តេសផ្តាស់ កុំមើលតែសំបកក្រៅ ហើយកុំទៅធ្វើស្នេហ៍កន្លែងណាផ្សេងទៀត
ម្នាក់ៗមានស្នេហ៍នៅក្នុងខ្លួនរួចស្រេចទៅហើយ គ្រាន់តែស្នេហ៍ដែលយើងមានវាត្រូវចិត្តអ្នកណាប៉ុណ្ណោះ
ពួកគ្រូដែលបង់ ក្រណាត់លឿង ក្រណាត់ស សាក់ពេញខ្លួន គ្រាន់តែយកក្រណាត់មករុំខ្លួនប៉ុណ្ណោះ តែចិត្តគំនិតពួកគេមិនមែនមនុស្សទេ យើងជាមនុស្សស្រី ត្រូវប្រយ័ត្នប្រយែងខ្លួនប្រាណអោយល្អ
បើជួបមនុស្សល្អក៏ល្អហើយ តែប្រសិនបើជួយពួកមិនល្អ យើងត្រូវខាតបង់ទាំងខ្លួនប្រាណ ខាតបង់ទាំងទ្រព្យធន និងត្រូវខូចចិត្តបន្ថែមមួយជាន់ទៀត
ចង់ទៅបន្ទោសអ្នកណា ប្រាប់អ្នកណាក៏មិនបានយើងល្ងង់ខ្លួនឯង
---ឈប់--ហាមទៅធ្វើស្នេហ៍នៅកន្លែងផ្សេងទៀត ត្រូវចាំពាក្យលោកនៅក្នុងចិត្តណា ថ្ងៃនេះសង្សារឯងគេនិងមករកឯង ចូរឯងសំរេចចិត្តខ្លួនឯងចុះ *
ខ្ញុំត្រលប់មកដល់បន្ទប់វិញ ចាប់ផ្តើមគិតពិចារណា នូវរឿងកន្លងមកផ្សេងៗដែលបានកើតឡើងចំពោះខ្ញុំ
ការឈឺចាប់ដែលមាន ខ្ញុំស្ទើរតែទ្រាំមិនបាននៅពេលដែលនឹកគេ
តែពេលនេះ ហេតុអ្វីការឈឺចាប់ទាំងនោះវាដូចជាថយចុះ ហើយខ្ញុំក៏ចាប់ផ្តើមមើលឃើញនូវរឿងផ្សេងដែលបានកើតឡើងកាន់តែច្បាស់
ចិត្តដែលធ្លាប់តែទន់ជ្រាយ វាចាប់ផ្តើមរឹងមាំតាំងពីពេលណាមកខ្ញុំក៏មិនដឹង
ទឹកភ្នែកដែលធ្លាប់ហូរស្រក់ចុះមកមិនឈប់គ្រប់ពេលដែលនឹកគេ ហេតុអ្វីពេលនេះវាបាត់ទៅ
ពាក្យទូន្មានរបស់លោកគ្រូវានៅងុំពេញត្រចៀករបស់ខ្ញុំ
ខ្ញុំសំរេចចិត្តថា ពីពេលនេះតទៅ ខ្ញុំត្រូវតែរឹងមាំ
-------សំលេងគោះទ្វា------
*អ្នកណាហ្នឹង ?! * ខ្ញុំសួរ
*បងណា--* ដូចដែលលោកគ្រូបានប្រាប់មិនខុស គេពិតជាត្រឡប់មកមែន
ចិត្តដែលដាច់ខាតមុន វាបានបាត់ទៅអស់
បេះដូចចាប់ផ្តើមលោតខ្លាំងៗ ចិត្តចាប់ផ្តើមទន់ ចាប់ផ្តើមរារែក ----
*មានការអី ?! * ខ្ញុំមិនព្រមបើកទ្វាអោយ
*---បងនឹកអូន---បើកទ្វាអោយបងបន្តិចមក *
ខ្ញុំចាប់ផ្តើមស្ទាក់ស្ទើរ ទឹកភ្នែកចាប់ផ្តើមហូរ តើគួរធ្វើយ៉ាងទៅ---
នឹកឃើញពាក្យសម្តីរបស់លោកគ្រូ និឹកឃើងមុខម៉ែ ---
*ត្រលប់ទៅវិញសិនទៅ ថ្ងៃនេះខ្ញុំមិនចង់និយាយទេ ឥឡូវខ្ញុំនៅជាមួយម៉ែខ្ញុំ ទៅវិញចុះ *
ខ្ញុំកុហក់ព្រោះខ្ញុំដឹងខ្លួនឯងច្បាស់ថាខ្ញុំនៅមិនទាន់រឹងមាំគ្រប់គ្រាន់ បើសិនជាជួបគេថ្ងៃនេះខ្ញុំច្បាស់ជាចិត្តទន់មិនខាន
ប្រភព៖ facebook
No comments:
Post a Comment